ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡា ការ៉ាតេ របស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយ ចំនួន ៩

367

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Games ដែលនឹងរៀបចំឡើងពីថ្ងៃទី១១ដល់១៨ សីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិនពេលនេះកីឡាការាតេដូនគរបាលជាតិកម្ពុជាដណ្ដើមបានមេដាយចំនួន៩គ្រឿងដែរហើយ ។
ក្នុងចំណោមមេដាតទាំង៩គ្រឿងនោះគឺមានមាសចំនួន៧គ្រឿង និង ប្រាក់ចំនួន២គ្រឿង ។អ្នកដែល
ដណ្ដើមបានមេដាយទាំងនោះមានកីឡាការិនី ស៊ីម ស្រីនីន ប្រកួតលើវិញ្ញាសារ កាតាឯកត្តជន អាយុ 18 ឆ្នាំ ឡើងទៅ ដណ្ដើមបាន មាស ១។កីឡាការិនី ឆន ស្រីភា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 55គីឡូក្រាម ដណ្ដើមបាន មាស ១។កីឡាការិនី ផុន គឹមស្រៀង ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 60 គីឡូក្រាម ដណ្ដើមបាន មាស ១។
កីឡាករ ឆេង ចន្ទ័ដារ៉ារតនៈ ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 65 គីឡូក្រាម ដណ្ដើមបាន ប្រាក់ ១
កីឡាករ គីម សុវណ្ណារ៉ា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 70 គីឡូក្រាម ដណ្ដើមបាន មាស ១។កីឡាករ ហន ឆានី ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 75 គីឡូក្រាម ដណ្ដើមបាន មាស ១។
កីឡាករ កាក់ សីលាបញ្ញា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 80 គីឡូក្រាម ដណ្ដើមបាន មាស ១។
ប្រកួតលើវិញ្ញាសារ ប្រយុទ្ធក្រុមបុរស អាយុ18ឆ្នាំ ឡើងទៅ ដណ្ដើមបាន មាស ១ ក្នុងនោះមាន កីឡាករ ឡាច
ចន្ទ័ដារ៉ា, កាក់ សីលាបញ្ញា, ហន ឆានី, គីម សុវណ្ណារ៉ា និង ឆេង ចន្ទ័ដារ៉ារតនៈ ។
ការចុងក្រោយ ប្រកួតលើវិញ្ញាសារ ប្រយុទ្ធក្រុមនារី អាយុ18ឆ្នាំ ឡើងទៅ ដណ្ដើមបាន ប្រាក់ ១ ក្នុងនោះមានកីឡាការិនី, ឆន ស្រីភា, ផុន គិមស្រៀន និង ស៊ីម ស្រីនីន៕

អត្ថបទដែលជាប់ទាក់ទង