កសាងអាងហែលទឹកដែលមានតម្លៃ២លានដុល្លារនៅបាត់ដំបង
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចចិត្តកសាងអាងហែលទឹកមួយនៅ
ខេត្តបាត់ដំបងដែលនឹងត្រូវចំណាយថវិកាអស់ចំនួនប្រមាណ២លានដុល្លារ ។
អាងហែលទឹកនេះនឹងធ្វើនៅក្នុងបរិវេណសាកលវិទ្យាល័យបាតដំបងដោយសាងសង់លើទំហ៊ំផ្ទៃដី១១២ម៉ែត្រគុណ៦៥ម៉ែត្រដោយយកគម្រូតាមមជ្ឈមណ្ឌលហែលទឹកតេជោសែនខេត្តកំពង់ចាម ។
លោកហែមគីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថាអាងសម្រាប់ប្រកួតមានទំហំ២៥ម៉ែត្រគុណ៥០ម៉ែត្រនិងជម្រៅ២ម៉ែត្រ ។អាងលោតទឹកទំហំ ២០ម៉ែត្រ គុណ ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ។
ប៉មលោតទឹកកំពស់ ១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់ ៣, ៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។ អាងទាំងបីនិងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ ៤០ម៉ែត្រ គុណ ១១២ម៉ែត្រខ្ពស់ជាងដីកំណើត១,៥ម៉ែត្រ ។
អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបី ទំហំ ១០ម៉ែត្រ គុណ ១៥ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ។កន្លែងអង្គុយទស្សនាទំហំ ៧ម៉ែត្រ គុណ ៨៣ម៉ែត្រ ចំណុះ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន ៥០នាក់ ។
បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ ៧ម៉ែត្រ គុណ ១៣ម៉ែត្របន្ទប់ឃ្លាំងទំហំ ៧ម៉ែត្រ គុណ ១០ម៉ែត្របន្ទប់ផ្លាស់សំលៀកបំពាក់ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន ៣ បន្ទប់។បន្ទប់ទឹកកីឡាករ ២បន្ទប់ កីឡាការីនី ២បន្ទប់។
បន្ទប់ទឹកសាធារណៈ ២កន្លែង បុរស៦បន្ទប់ នារី៦បន្ទប់ ជនពិការ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត ៧០០ ម៉ែត្រការេ។អាគារពហុប្រើប្រាស់ទំហំ ៧ម៉ែត្រ គុណ ៣៥ម៉ែត្រ ពីរជាន់ ចែកជាបន្ទប់ពិសេសគណៈ អធិបតី ទំហំ ៧ម៉ែត្រ គុណ ១០ម៉ែត្រ។
បន្ទប់ពហុប្រើប្រាស់ទំហំ ៧ម៉ែត្រ គុណ ១៥ម៉ែត្របន្ទប់បញ្ជាការប្រកួតទំហំ ៣ម៉ែត្រ គុណ ៥ម៉ែត្រ ។ បន្ទប់ឃ្លាំងជាន់ទី១ទំហំ ៤ម៉ែត្រគុណ ៥ម៉ែត្របន្ទប់សង្គ្រោះបន្ទាន់ទំហំ ៤ម៉ែត្រគុណ ៥ម៉ែត្រ ។
បន្ទប់អាជ្ញាកណ្តាលទំហំ៤ម៉ែត្រគុណ៥ម៉ែត្រកន្លែងសំរាករយៈពេលខ្លីក្នុងពេលប្រកួតទំហំ ៤ម៉ែត្រ គុណ ២៤ម៉ែត្រ។បន្ទប់ស្នាក់នៅសម្រាប់កីឡាករនាក់ទាំពីភេទ ចំនួន ៩ ទំហំ ៣,៥ម៉ែត្រ គុណ ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្រ្កាន ទំហំ ៥ម៉ែត្រ គុណ ៨ម៉ែត្រ និងសាងសង់រយៈពេល
២៤ខែ។
សម្ដេចក្រឡាហោមឩបនាយករដ្ឋមន្ត្រីស ខេងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន
អញ្ជើញចូលរួមក្នុងពិធីបញ្ចុះសីមាសាងសង់នាថ្ងៃទី១៤សីហា ៕