ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីផ្ទុះហ្គាសនៅខេត្តសៀមរាប ៖ ជនរងគ្រោះទាំង១៣នាក់ កំពុងត្រូវបានជួយសង្គ្រោះ និងមើលថែទាំ ពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់

71

សៀមរាប៖ អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា
គិតត្រឹមម៉ោង១០:៣០នាទីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង១៣នាក់ដែលរងគ្រោះ ក្នុងករណីផ្ទុះធុងហ្កាសឆេះ កាលពីវេលាម៉ោង១៣:១៥នាទីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ម្សិលមិញ នៅចំណុចក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប មិនមានការស្លាប់បាត់បង់ជីវិតនោះទេ ។

បច្ចុប្បន្ន ជនរងគ្រោះទាំង១៣នាក់ កំពុងត្រូវបានជួយសង្គ្រោះ និងមើលថែទាំ ពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់ផងដែរ ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្លក្រាម អនុសេនីយ៍ឯក ជឹម រិទ្ធា បានឲ្យដឹងថា របាយការណ៍ស្តីពីបញ្ជីរាយនាមជនរងគ្រោះដោយសារគ្រោះថ្នាក់អគ្គីភ័យ ឆេះស្ថានន័យបញ្ចូលហ្គាស  នាថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង
១៣:១៥នាទី នៅចំណុចផ្លូវលោកតាណឺយ ក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះចំនួន១៣នាក់ ស្រី៣នាក់ ក្នុងនោះជនជាតិបរទេសចំនួន២នាក់ ស្រី២នាក់៖
១-ឈ្មោះ ABIGAIL ALEXANDER ភេទស្រី អាយុ ១៨ឆ្នាំ សញ្ជាតិ អាមេរិចកាំង មុខរបរ គ្រូបង្រៀនអង់គ្លេស នៅ
សាលា IQ កំពុងទទួលការព្យាបាលនៅរាជធានីភ្នំពេញ។
២-ឈ្មោះ ZOE ELEFTHERIOU ភេទស្រី អាយុ២២ឆ្នាំ សញ្ជាតិ អង់គ្លេសមុខរបរ គ្រូបង្រៀន អង់គ្លេស នៅសាលា
IQ កំពុងទទួលការព្យាបាលនៅប្រទេសថៃ។
៣-ឈ្មោះ កែវ ប៉ុង ទប្រុស អាយុ៤៤ឆ្នាំ ភូមិបន្ទាយចាស់ សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
៤-ឈ្មោះ ឈាន ខុន ភេទប្រុស អាយុ២០ឆ្នាំ ជាងគំនូ នៅភូមិបន្ទាយចាស់ ទៅព្យាបាលនៅសុរិន។
៥-ឈ្មោះ យិន ខាន់ ភេទប្រុស អាយុ២៣ឆ្នាំ មេជាងគំនុ ភូមិបន្ទាយចាស់ សម្រាកនៅមន្ទីរពេទ្យសង់គេ។
៦-ឈ្មោះ ទ្រុតម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ ជាងគំនូ នៅភូមិបន្ទាយចាស់ ទៅព្យាបាលនៅ សុរិន្ទ។
៧-ឈ្មោះ សែ សីគីមសាន ភេទប្រុស អាយុ២១ឆ្នាំ ជាងគំនូ នៅភូមិបន្ទាយចាស់ ទៅព្យាបាលនៅសុវិន។
៨-ឈ្មោះ ហូត រ័ត្នមុន្នី ភេទប្រុស អាយុ៦៦ឆ្នាំ សមាជិកភូមិបន្ទាយចាស់ សម្រាកព្យាបាលនៅផ្ទះ។
៩-ឈ្មោះ ហួត មុន្នីពិសាខ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលអន្តរាគមន៍ សម្រាកព្យាបាលនៅសុរិន្ទ។
១០-ឈ្មោះជើង ខាវដាង (ហែ ខាវជាង)កទស្រី អាយុ៣២ឆ្នាំ បុគ្គលិកលក់ហ្គាស សម្រាកព្យាបាលនៅសុរិន្ទ។
១១-ឈ្មោះ បៀន គុយ ភេទប្រុស អាយុ៤១ឆ្នាំ អ្នកបើកឡានដឹកហ្គាសសម្រាកព្យាបាលនៅសុវិន្ទ។
១២-ឈ្មោះ សែម លាងហេង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរសាធារណការ នៅភូមិជ្រាវ សង្កាត់ជ្រាវ សម្រាក
ព្យាបាលនៅមន្ទីរពេទ្យនាគទេព។
១៣-ឈ្មោះ ឡុងភៅរិន ប្រុស អាយុ៣៦ឆ្នាំ មុខរបមុខរបរលកំស៊ីប នៅភូមិដកពោធិ៍ សង្កាត់សូក្រាមសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព៕

អត្ថបទដែលជាប់ទាក់ទង