ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមនប្រជុំពង្រឹងការងារសម្រាប់ ការពារថ្ងៃប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ

49

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៩នេះរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈកម្មការការពារមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅក្នុងរយះពេល២ថ្ងៃគឺនៅថ្ងៃទី ១៩ និង ២០ខែ សីហា ឆ្នាំ ២០១៩ នេះ។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការរងនគរបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះខណ្ឌ ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ និងសង្កាត់ទាំង ០៥ផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងទៀតថា នៅក្នុងមូលដ្ឋានខណ្ឌចំការមន មានមណ្ឌលប្រឡងចំនួន ០៣ មណ្ឌលគឺ
មណ្ឌលវិទ្យាល័យបឹងត្របែក ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់
មណ្ឌលវិទ្យាល័យទួលទំពូង ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១
មណ្ឌលវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ផ្សារដើមថ្គូវ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្គូវ។ដូចនេះស្នើកម្លាំងសមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារនេះ ដោយបានប្រជុំបែងចែកការងារអស់ហើយ ដោយការពារនៅតាមមណ្ឌលប្រឡង ខាងលើនេះពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ដែលជាថ្ងៃប្រឡងបញ្ចប់បាក់ឌុបនាឆ្នាំនេះគឺឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង