ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បញ្ជាឲ្យមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជ​អា​វុធ​ហត្ថក្រុ​ងសួងម្នាក់ កែតម្រូវអត្ថបទ​រ​បស់​ខ្លួនដែល​បាន​បង្ហោះ

77

ត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសារលើហ្វេសប៊ុកផ្លូវការ បង្គាប់ឲ្យ ម្ចាស់គណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ភេទប្រុស មានតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជ​អា​វុធ​ហត្ថក្រុ​ងសួង កែតម្រូវអត្ថបទ​រ​បស់​ខ្លួនដែល​បាន​បង្ហោះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិ​យ​ស និងសេចក្តីថ្លៃថ្នូរ របស់​ន​គរបាលជាតិ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូម​ជម្រាប​ជូនសាធារណជនឲ្យបានជ្រាបថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១:០០​នាទី មានគណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ​ ​ប៉ែន ឆុន ភេទប្រុស មានតួនាទីជាមេបញ្ជាកា​រ​រង នៃបញ្ជាការដ្ឋានកងរាជអា​វុ​ធហត្ថ​ក្រុង​សួង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធ​ហ​ត្ថខេត្ត​ត្បូង​ឃ្មុំ។ បានបង្ហោះខ្លឹមសារចោទប្រកា​ន់​ទៅលើលោ​កនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ទ​ន្លេបិទ នៃអធិការដ្ឋាននគរបា​ល​ស្រុកត្បូ​ងឃ្មុំ ថាមិនព្រមចុះហត្ថលេខាបញ្ជា​ក់​លើឯក​សារសុំ​បង់​ពន្ធរ៉ឺម៉កចាស់ ​របស់ឈ្មោះ អើយ សុភា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំ​នៅភូមិទន្លេបិទ ឃុំទ​ន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងលេសតឹងតែងប្រហែលគ្មា​នលុ​​យ​ក្រោម​តុ ហើយបានលោកមេ​ប៉ុ​ស្តិ៍លើក​ហេតុផ​លរ​ហូត។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមបញ្ជាក់ជូនសាធារណជនថា “លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបា​ល​ទ​ន្លេបិទ មិនមានចេតនា​ ​ឬហេតុផលណាមួយមិនព្រមចុះ​ហ​ត្ថលេខា​ឲ្យលោ​កស្រី អើយ សុភា នោះទេ ពីព្រោះថាឯកសារនេះមិន​ទា​ន់បាន​សរសេរ និងបំពេញ ​គ្រប់គ្រាន់តាមទម្រង់​នោះទេ ទើបលោកនាយប៉ុស្តិ៍ស្នើឲ្យលោក​ស្រី​ អើយ សុភាព ទៅយកអត្តស​ញ្ញា​ណប័​ណ្ណ ឬលិខិតណាដើ​ម្បី​បញ្ជា​ក់ឱ្យបាន​ច្បាស់លាស់​ត្រឹម​ត្រូវពី​អត្តស​ញ្ញាណរ​បស់ខ្លួន និងថតចម្ល​ង​ដើម្បី​រក្សាទុក​ជាឯ​កសារតែ​ប៉ុណ្ណោះ​។ ស្នងការដ្ឋាននគ​រ​បាលខេ​ត្តត្បូង​ឃ្មុំ ស្នើឲ្យម្ចាស់គណនី​ facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ​ប៉ែន​ ឆុន ធ្វើការកែតម្រូវអ​ត្ថប​ទរ​បស់ខ្លួ​នដែ​លបាន​បង្ហោះ ធ្វើឲ្យប៉ះពាល់ដល់កិ​ត្តិ​យស និងសេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ”។

បើតាមគណនី​ facebook ហ៊ាង សុភាព កាលពីពេលថ្មីនេះ បានសរសេរសារបង្ហោះថា៣ រ៉ឺម៉កតម្លើងក្នុ​ងស្រុកចាសយកទៅប​ងព​ន្ធជូនរដ្ឋ លោកមេប៉ុស្តិ៍មិនព្រមប​ញ្ជាក់ឲ្យគាត់ផង ពិបាក​ណស់លោកមេប៉ុស្តិ៍ឃុំបុស្សខ្នុរ ស្រុកចំកា​រលើ ខេត្តកំ​ពង់ចាម មេប៉ុស្តិ៍ផ្សេងស្រួ​លណា​ស់”។

​ហ្វេសប៊ុកដដែល បានបន្តទៀតថា “ទៀតហើយលោកមេប៉ុស្តិ៍នគរបាលទន្លេបិ​ត​ប្រជា​ពល​រដ្ឋគាត់
យក​ឯក​សារពីគយ​យកបំពេញ ដើម្បីយ​កទៅ​បងព​ន្ធសឺមីរ៉ឺម៉ក​ចាស់ៗដំឡើងក្នុ​ងស្រុក ដើម្បីប​ង់ជូនរដ្ឋឲ្យស្របច្បាប់ដើ​ម្បីបាន
ផ្លាកលេខចំនួន (1040ដប់លានសែសិបម៉ឺនរៀលបែរជា​លោកមេ
ប៉ុស្តិ៍ទន្លេបិត គាត់ថាចាំសួរគេសិនបើនិ​យា​យទៅគួ​រតែចុះហត្ថ​លេខាឲ្យ​ផង ក៏តឹង​តែងពេក ហើយសូមលោកស្ន​ង​ការ​នឹង
ឧត្តមអពិបា​លខេ​ត្ត មើលលោ​កមេ​ប៉ុស្តិ៍ទន្លេបិតផង ប្រជាជ​នយកលុយ​បង់ពន្ធ​ជូនតើម៉េចក៏តឹ​ងតែងប្រហែល​គ្មាន​លុយក្រោ​មតុ​
ហើយ​បានលោ​មេប៉ុស្តិ៍លើកហេតុផលរ​ហូ​តជួយ​ស៊ែរប​ន្តឲ្យលោកស្នងការគាត់ដឹងផ​ង។ សូមគោរមកស្នងការ​ខេត្តកំពង់ចាម ឲ្យបានដឹងផង ប្រជាពលរដ្ឋនៅឃុំបុស្ស​ខ្នុរ បានរអ៊ូមេប៉ុស្តិ៍យកលិ​ខិតបង់ពន្ធរ៉ឺម៉ក់ពីគយ ទៅឲ្យគា​ត់ថាអញមិន​ដឹងទេ ប្រជាជ​នយ​កលុយ​ទៅបង់ព​ន្ធជូនរដ្ឋ តើម៉េចបាន​ជាមេប៉ុស្តិ៍គាត់ថា មិនដឹ​ងសូ​មលោកស្នងការនឹងលោកអភិបាលបានដឹងផង”៕

អត្ថបទដែលជាប់ទាក់ទង