ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​​វិនិយោ​គិនបរទេស និងអ្នកទេសចរណ៍​ប​រទេស មក​ប្រទេសកម្ពុជា ទទួលរងគ្រោះ ១៦១ករណី

43

កំពង់ស្ពឺ​ ÷វិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះមានចំនួន ១៦១ករណី សរុប ១៨១​នាក់ មាន ៣០សញ្ជាតិ។

​ នាទីស្ដីការក្រសួងមហាផ្ទៃ​ មានរៀប​ចំ​កិច្ចប្រជុំ​ការងារ​ វិនិយោគិនបរទេស និងអ្នកទេ​សចរណ៍បរទេស​ (HOTLINE) ក្រោមអធិបតី​ភាព​លោកនាយឧត្តមសេនីយី ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម Hotline ជាមួយស្ថានតំណាង​ដែលមា​ន​ស្ថានទូតប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ក្នុង​នោះ​មានការអញ្ញេីញចូលរួមពី​លោក​ឧត្តមសេនីយ៏​ស្ន​ងការ​នគរបាល​តាមបណ្ដា​ រាជធានី​ ខេត្ត​ និងក្រុម​ការងារ​នាយកដ្ឋាន​ចំណុះអគ្គស្នងការដ្ឋាននគរ​បា​លជាតិ​។

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩នេះ ក្រុមព័ត៌មានទា​ន់ហេតុការណ៍ (HOTLINE) ជាមួយជនបរ​ទេសប្រចាំនៅព្រះ​រាជាណាចក្រកម្ពុជា កត់ស​ម្គាល់ឃើញថា វិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះមានចំនួន ១៦១ករណី សរុប ១៨១​នាក់ មាន ៣០សញ្ជាតិ លើ ១៨រាជធានី-ខេត្ត។

លោក នាយឧត្តមសេនីយី ថោង លីម បានប​ន្ថែ​មឲ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែមេសា​ដ​ល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះបើប្រៀបធៀប​ជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន ១៧៨ករណី គឺថយចុះ ៩,៥% ដែលក្នុង​សញ្ជាតិរងគ្រោះច្រើនជាងគេគឺ ចិន វៀតណាម បារាំង អង់គ្លេស អាមេ​រិក ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេ គឺនៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសី​ហនុ​។

គួរបញ្ជាក់ថា ក្រុមព័ត៌មានទាន់ហេតុការណ៍ (H​OTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អជាមួយបណ្តាស្ថានទូតនិងស្ថា​នតំណាងបេសកកម្មនានា ជាពិសេសបានប្រតិ​ប​ត្តិការអន្តរាគមន៍ដោះស្រាយបញ្ហា និងជួយ​ស​ង្គ្រោះវិនិយោគិនបរទេស និងទេសចរណ៍បរទេ​សបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង