ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្អួតសម្ដីគ្នាមុនថ្ងៃប្រកួតមកដល់

59

ភ្នំពេញ៖ការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍(2019 AFF Women’s Championship)នឹងចាប់ផ្ដើមឮពីថ្ងៃទីទី១៦សីហាតទៅហើយ ។
ព្រឹត្តិការណ៍នេះមានប្រទេសក្នុងតំបន់ចំនួន៩ប្រទេសចូលរួមដោយចែកចេញជា២ពូលដែលមួយពូល
មាន៥ក្រុម​ណិងមួយពូលទៀតមាន៤ក្រុម ។កម្ពុជាស្ថិតនៅពូល B ជាមួយក្រុមវៀតណាម មីយ៉ាន់ម៉ា និង
ឥណ្ឌូនេស៊ី ។សម្រាប់ពូល B ចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី១៧សីហាទៅ ។
ថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតមកដល់នោះគ្រូបង្វឹករបស់ក្រុមជម្រើសជាតិនារីកម្ពុជាលោកអ៊ុំ
សាវង្សបានថ្លែងនៅក្នុងប្រទេសថៃថាក្រុមកម្ពុជាបានហ្វឹកហាត់យ៉ាងខ្លាំងហើយក្រុមត្រូវបានរៀបចំយ៉ាងល្អ ។
កម្ពុជាបានរៀបចំការប្រកួតជាមិត្តភាពកំដៅសាច់ដុំជាច្រើនដោយមានទាំងការប្រកួតជាមិត្តភាពអន្តរជាតិដោយ
​ទទួលបានលទ្ធផលល្អផង ។
ចំពោះគ្រូបង្វឹកបៃប្រទេសចំនួន៣ទៀតដែលស្ថិតនៅពូល B ជាមួយគ្នានោះក៏អួតគ្នាពីក្រុមរបស់ខ្លួនដែរ។
លោកRudolf Nere ដែលជាគ្រូបង្វឹកឥណ្ឌូនេស៊ីបានថ្លែងថាយើងបានហ្វឹកហាត់រយៈពេលជិត២ខែព្រោះពូល Bមាន
​ក្រុមខ្លាំងៗដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ៗ ៕នៅវៀតណាម​និងមីយ៉ាន់ម៉ាដែលជាក្រុមដែលប្រទេសរបស់
គេមានលីគល្អៗនោះយើងត្រូវតែពង្រឹងក្រុមរបស់យើង ។
គ្រូបង្វឹកមីយ៉ានម៉ាលោកWin Thu Moeបានអះអាងថាក្រុមរបស់លោកនឹងលេងឲ្យអស់ពីសមត្ថភាពព្រោះ
​លោកបានរៀបចំក្រុមត្រៀមសម្រាប់ព្រឹត្តិការណ៍នេះជិត២ខែមកហើយ ។ឆ្នាំនេះលោកមានកីឡាការិនីថ្មីៗមួយចំនួន
​លោកបន្តថាក្រុមនារីរបស់លោកធ្លាប់លេងជាមួយវៀតណាម និង ឥណ្ឌូនេស៊ីតែមិនធ្លាប់លេងជាមួយកម្ពុជាឡើយ។
​លោកបានអួតថាលោកដឹកនាំក្រុមមកនេះគឺដលម្បីលេងឲ្យដល់វគ្គផ្ដាច់ព្រ័ត្រ ។
គ្រូបង្វឹកជម្រើសជាតិវៀតណាមលោកMai Duc Chungបានចាត់ទុកថាការប្រកួតនេះសំខាន់ណាស់សម្រាប់
តំបន់អាស៊ីអាគ្នេយ៍។ក្រុមវៀតណាមបានចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនយើងបានរង់ចាំយ៉ាងអន្ទះសារនូវការមកដល់នៃព្រេត្តិការណ៍នេះ ។លោកអរគុណដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)ដែលបានបង្កើតឲ្យមានការប្រជែងដណ្ដើមពានរង្វាន់បាល់ទាត់សម្រាប់នារីនៅក្នុងតំបន់ ។
ពូល B នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី១៦សីហានេះ តទៅដោយដំបូងក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុ ជា ត្រូវប្រកួតជាមួយក្រុមខ្លាំងវៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង