ប្រដាល់សាកលអាចលុបបំបាត់បាននូវវប្បធម៌លួច ទៅប្រកួតគុនខ្មែរបានឬទេ ?
ភ្នំពេញ៖បច្ចុប្បន្ននេះអ្នកប្រដាល់សាកលកម្ពុជា នៅតែមានអ្នកលួចទៅប្រកួតគុនខ្មែរនៅតាមស្ថានីយ៍ទូរ
ទស្សន៍នានាដដែល ។
ប្រសិនបើមិនមែនជាអ្នកប្រដាល់ជម្រើសជាតិនោះមិនជា បញ្ហាឡើយតែពួកគេជាអ្នកប្រដាល់ជម្រើស
ជាតិដែលត្រៀមខ្លួនដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានាដូចជាស៊ីហ្គេមជាដើម ។ការលួចទៅប្រកួតគុនខ្មែរ
នេះគេធ្វើឡើលងក្រោមលេសគ្មានលុយចាយ ឬ ដាច់បាយជាដើម ។
លោកប៉ុន សុខនាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបន្ទោសថាពួកគេមិនអាចប្រើពាក្យថាដាច់
បាយបាននោះទេ ព្រោះក្នុងអម្លុងពេលប្រមូលផ្ដុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិនោះគេបានទទួលប្រាក់ឩបត្ថម្ភ
ព្រមទាំងមានអាហារ៣ពេលប្រកបដោយគុណភាពត្រឹមត្រូវ ។
ពួកគេចេញទៅប្រកួតពេលខ្លះគ្រូដឹង តែពេលខ្លះគ្រូជួយលាក់លៀមឲ្យទៀតក៏មានដែរ ។លោកដឹងពីរឿងនេះលិកក៏បាន ឲ្យគ្រូរបស់ពួកគេពិនិត្យមើលឡើងវិញដែរ តែគរូរបស់គេជួយលាក់លៀមដោយខ្វះភាពស្មោះ ត្រង់ ។នៅក្នុងបទបញ្ជាសម្រាប់កីឡាជម្រើសជាតិបានបញ្ជាក់ថាក្នុងអម្លុងប្រមូលផ្ដុំកីឡាករ កីឡាការិនីជម្រើស
ចាតិមិនអាចចេញទៅប្រកួតទីណាបាន ដោយគ្មានការអនុញ្ញាត ពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលើយ ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបាន បញ្ជាក់ឲ្យដឹងដែរថាសម្រាប់កីឡាករ កីឡាការិនីមួយរូបអាច
លេងបានតែមួយប្រភេទកីឡាតែប៉ុណ្ណោះ ។ប្រសិនបើគេចេះ ឬ ធ្លាប់លេងកីឡាច្រើនប្រភេទគេត្រូវតែជ្រើសរើសប្រភេទកីឡាណាមួយដែលគេពាញចិត្ត ឬ គេសង្ឃឹមថាគេមានលទ្ធភាពដណ្ដើមបានមេដាយដើម្បីលេង ។
ដោយឡែកលោកវ៉ែន សុផលដែលជាគ្រូបង្វឹកប្រដាល់ សាកលជម្រើសជាតិនោះថា អ្នកប្រដាល់មួយចំ
នួនបានក្លាយជាតួឯកមិនគោរពគ្រូ ។គេលួចទៅប្រកួតនៅកន្លែងនេះ កន្លែងនោះឬទៅប្រកួតនៅក្រៅប្រទេស
ដោយមិនឲ្យគ្រូដឹងទៅទៀតផង។
លោកគ្រូបង្វឹករូបនេះនិយាយដោយមិនសប្បាយចិត្តថា ខាងលើចេះតែឲ្យលោកអត់ធ្មត់សព្វថ្ងៃ លោកប្រៀបដូចជាដែកគោល ដែលស្ថិតនៅចន្លោះទ្រនាប់និងញញួរអញ្ចឹង ។