គ្រោះថ្នាក់អគ្គីភ័យដោយភ្លើងឆេះផ្ទះ ដោយមូលហេតុទុសេខ្សែភ្លើង
ស្រុកអន្លង់វែង៖ គ្រោះថ្នាក់អគ្គីភ័យដោយភ្លើងឆេះផ្ទះកើតឡើងនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ជនរងគ្រោះឈ្មោះ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ លក់ចាប់ហួយ ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ បណ្តាលឱ្យមានការខូចខាត ផ្ទះថ្ម ១ ខ្នង ទំហំ ៩ ម គុណ ១២ ម កម្ពស់ ២ ជាន់ ដំបូលសង្ខ័សី និងទ្រព្យសម្បិត្តិរបស់របរ ប្រើប្រាស់មួយចំនួន ដោយមូលហេតុទុសេខ្សែភ្លើង។
ករណីខាងលើនេះ កម្លាំងនគរបាលខេត្ត ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ វរៈ ៩០៥ និងកម្លាំងយោធា កងរាជាអាវុធហត្ថ ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រ រថយន្តពន្លត់អគ្គីភ័យ សរុប ៥ គ្រឿង ម៉ូតូដឹកទឹកជាច្រើនគ្រឿងផងដែរ បាញ់ពន្លត់គិតមកដល់ម៉ោង៥ -០០ នាទីព្រឹក ដោយប្រើប្រាស់ទឹកសរុប ចំនួន ៤០ ឡាន ។
ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះបណ្តាលឱ្យផ្ទុះធុងហ្គាស់ ប៉ើងកញ្ចក់ទ្វា និងបង្អួច បង្កឲ្យរងរបួស អ្នកកំពុងជួយអន្តរាគមន៍ សរុប ចំនួន ០៩ នាក់ ស្រី ៤ នាក់ ក្នុងនោះ នគរបាលស្រុកចំនួន ០៤ នាក់ ៕