ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលឬកពារមន្ត្រីឈៀកឡាន នៃមន្ទីរសាធារណៈការខេត្តសៀមរាប

115


សៀមរាប៖ នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩ យោងតាមប្រភពពីគណនីយហ្វេសប៊ុកមួយ ដែលបានបង្ហោះរូបភាពមន្រ្តីស្រ្តីម្នាក់ ដែលបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលបង្ហាញពីឥរិយាបទ មិនសមរម្យយកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ។

បណ្តាញសង្គមបានរិះគន់ថា “ចរឹកមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019″។

ចំណែលកលោកវីល្លាម បានសរសេរលើហ្វេសប៊ុកថា ” ចរឹតរបៀបនេះហេីយដែលចេះតែនាំអោយរាស្ត្រក្ដៅក្រហាយ សូមផ្លាស់ប្ដូរឥរិយាបថមិនត្រឹមត្រូវរបស់អ្នកក្នុងការបំពេញមុខងារសាធារណៈ ! ប្រសិនជាអ្នកគិតថាអ្នកជាចៅហ្វាយ សូមលាឈប់ពីការងារចុះ ព្រោះ មន្ត្រី ជាអ្នកបំរេីរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ សូមមន្ត្រីនានាកុំយកតម្រាប់តាមមន្ត្រីរូបនេះ ។ នេះជារូបភាពមន្ត្រីសាធារណៈការខេត្តសៀមរាប”៕

អត្ថបទដែលជាប់ទាក់ទង