ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌមានជ័យ៖ កោតសរសើរកម្លាំងសណ្ដាប់ធ្នាប់ពេល បំពេញការងារនិងផ្ដល់អំណោយលើកទឹកចិត្ត

39

លោកអភិបាល,​ អភិបាលរងខណ្ឌមានជ័យ អញ្ជើញជួបសំណេះសំណាល​ ជាមួយកម្លាំងប្រជាការពារខណ្ឌ និងថ្លែងការកោតសរសើរ ក្នុងការរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក៍ដូចជាពង្រឹងសន្តិសុខជូនអ្នកដំណើរជាប្រចាំ!
ភ្នំពេញ៖លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ អមដំណើរ​ដោយលោក ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ទទួលបន្ទុកលើការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់​សារធារណៈ និងលោក​ មា​ សុភាព អភិបាលរង​ បានអញ្ចើញចុះជួបសំណោះសំណាល​សួរសុខទុក្ខដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ (ប្រជាការពារខណ្ឌ) ចំនួន៥០នាក់ នៅបរិវេណមុខសាលាខណ្ឌមានជ័យ ស្របផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌពេជ្រ កែវមុនីក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងធ្វើការកោតសរសើរមិនដាច់ពីមាត់ដល់កម្លាំងសណ្តាប់ធា្នប់ខណ្ឌ(ប្រជាការពារ) ដែលបានខិតខំ បំពេញការងារមិនខ្លាចនឿយហត់និងលះបង់ពេលវេលាផ្ទាល់ខ្លួន ដោយសហការគ្នាជាមួយសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរ ទាំង៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញក្នុងកិច្ចការរៀបចំសណ្ដាប់ធ្នាប់​តាមដងផ្លូវសាធារណះ ក៍ដូចសម្រួលជូនបងប្អូនប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រពេលកកស្ទះចរាចរណ៍នានា ប្រកបដោយភាពស្និតស្នាល និងភាពទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក៍ដូចជាពង្រឹងសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរជាប្រចាំ ទាំងយប់ថ្ងៃដោយប្រកាន់ភ្ជាប់នូវសុជីវធម៌ ក្រមសីលធម៌ល្អជាប្រចាំ ដើម្បីជៀសវាងការប្រើនូវពាក្បសំដីដោយមិនសមរម្យ ហើយធ្វើយ៉ាងណា ​ត្រូវតែអត់ធ្មត់​ឲ្យខាងតែបាន ដើម្បីកុំឲ្យកើតមានអំពើហិង្សារផ្សេងៗណាមួយជាយថាហេតុ។

បន្ទាប់ពីសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាល និងលោកអភិបាលរង​ បានឧបត្ថម្ភដល់កងកម្លាំង ក្នុងម្នាក់ៗទទួលបានអង្ករមួយប៉ាវ និងទឹកក្រូចចំនួន១កេស និងថវិការមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង