ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះចៅអធិការវត្ដដីថ្មី សម្លាប់បុរសម្នាក់ ព្រោះជនរងគ្រោះ ដឹងរឿងព្រះសង្ឃលួចមានស្រី និងខឹងរឿងទារ លុយ ជា៥៤០០០ដុល្លារដែលជំពាក់

49

ខេត្តឧត្តរមានជ័យ ៖ នគរបាល ខេត្តឧត្តរមានជ័យ បាន ធ្វើការ ឃាត់ខ្លួន ព្រះ ចៅអធិការ វត្ត មួយ អង្គ ពាក់ព័ន្ធ ថា បាន សម្លាប់ អ្នក រត់ ម៉ូតូឌុប ចោល សាកសព នៅ ក្នុងព្រៃស្ពាន អ ង្ល ង់ វែង មូលហេតុ ខឹង ជន រង គ្រោះ ទារប្រាក់ ជំពាក់ ចំនួន ៤ ៥០០ ដុល្លារ អា មេ រិ ក និង ដឹង រឿង ព្រះ ចៅអធិការ វត្ត អង្គ នោះ មាន ស្រី ញី ។

សេចក្តីរាយការណ៍ បន្ត ថា ក្រោយ ឃាត់ខ្លួន សមត្ថកិច្ច បាន នាំ ព្រះ ចៅអធិការ វត្ត ជា ឃាតក អង្គ នោះ ទៅ បង្ហាញ កន្លែង កើតហេតុ និង ធ្វើ ត្រាប់ អំពី សកម្មភាព ដែល សង្ឃ បាន ប្រព្រឹត្ត។ ព្រះចៅអធិការវត្តដីថ្មី ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់ ថា ករណីឃាតកម្មនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែសីហា ប៉ុន្ដែទើបនៅថ្ងៃនេះ ក ម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាបាន និងឈានទៅដល់ឃាត់ខ្លួនជនដៃដល់តែម្ដង ដែលជាព្រះសង្ឃ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីព្រះសង្ឃ ខឹងជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបដឹងថាខ្លួនលួចមានស្រីស្នេហ៍ ដែលជាទង្វើខុសនឹងវិន័យរបស់សង្ឃ។ ហេតុផលមួយទៀត គឺព្រះសង្ឃឃាតករ ក៏បានខ្ចីលុយជនរងគ្រោះជាង៤០០០ដុល្លារ ប៉ុន្ដែគ្មានលុយសង។
លោកឧត្តមសេនីយ៍ស្នងការ បានរៀបរាប់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល បានទទួលបណ្តឹងពីប្រជាពលរដ្ឋដែលជាក្រុមគ្រួសាររបស់ជនរងគ្រោះថា គាត់បានបាត់ប្តីរបស់គាត់ចេញទៅរត់ម៉ូតូឌុប មិនឃើញត្រឡប់មកវិញ។ លុះនៅព្រឹកថ្ងៃ១៥ ខែសីហា បានរកឃើញម៉ូតូរបស់ជនគ្រោះ និងសម្លៀកបំពាក់របស់ជនរងគ្រោះ ត្រូវបានគេយកទៅបោះចោលនៅស្ពានខាង លិចទីរួមស្រុកអន្លង់វែង តាមបណ្តោយផ្លូវហាយវេក្នុងព្រៃ ម៉ូតូមានប្រឡាក់ឈាម ។
ក្រោយមកកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតមកដល់រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ចំនួន២នាក់ ដោយម្នាក់ជាព្រះសង្ឃជាចៅអធិការវត្ត និងម្នាក់ទៀតជាប្អូនបង្កើតរបស់ព្រះសង្ឃនោះ។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ជាព្រះសង្ឃព្រះនាម ឆាយ ឡុង ព្រះជន្ម២៧វស្សា បានសារភាពថា លោកពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ដាត់ ហាត់ ជាអ្នករត់ម៉ូតូឌុបស្លាប់ពិតប្រាកដមែន វាយដោយញញួត្រង់កញ្ចឹងក និងបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញសាកសពនៅក្នុងព្រៃ។ ដោយមូលហេតុ ឈានដល់ការធ្វើឃាត គឺលោកបានខ្ចីលុយពីជនរងគ្រោះចំនួន៤៥០០ដុល្លារ និងជនរងគ្រោះបានដឹងថា ព្រះអង្គមានស្រីស្នេហ៍។ ជនសង្ស័យសារភាពថា លោកប្រព្រឹត្តតែអង្គឯងពុំពាក់ពន្ធ័និងប្អូនលោកនោះទេ។
លោកស្នងការបានបញ្ជាក់ទៀតថា ក្រោយពីរកឃើញសាកសព និងផ្អែកចម្លើយសារភាព កម្លាំងនគរបាលជំនាញបានសុំមន្ទីរធម្មការនិមន្តព្រះ សង្ឃធ្វើពិធីផ្សឹកតាមបែបពុទ្ធសាសនារួចធ្វើការឃាត់ខ្លួនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង