ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូណេស៊ីរៀបចំផ្លាស់រដ្ឋធានីហ្សាការតាទៅ នៅលើកោះប័រណេអូ

90

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNAកាលពីរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Jo ko Widodo) បានដាក់សំណើជាផ្លូវការទៅកាន់សភាស្តីពីផែនការផ្លាស់ប្តូររដ្ឋធានីពីទីក្រុងហ្សាការតាបច្ចុប្បន្ន ដែលស្ថិតលើកោះជ្វា ទៅកាន់កោះប័រណេអូ (Borne o) វិញ។

លោកប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយថា «រដ្ឋធានីមិនត្រឹមជានិមិត្ត រូបនៃអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែក៏ជាការតំណាងឲ្យវឌ្ឍនភាពរបស់ប្រទេ សជាតិផងដែរ» ដោយលោកបានដាក់ចេញនូវសំណើខាងលើ កំឡុងការថ្លែងសារក្នុងសភាឥណ្ឌូណេស៊ី មុនមួយថ្ងៃ នៃខួប៧៤ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ហើ យលោកក៏មិនទាន់បានបញ្ជាក់ច្បាស់ថា នៅកន្លែងណាឲ្យប្រាកដលើកោះ Borneo ដែលនឹងក្លាយជារដ្ឋធានីថ្មីនោះឡើយ។ សម្រាប់គម្រោងរើរដ្ឋធានីចេញពីទីក្រុងហ្សាការតា របស់លោកWidodoត្រូវបានប្រកាសឲ្យដឹងកាលពីខែមេសា ឆ្នាំ២០១៩ ដោយរដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី។

គួរជម្រាបផងដែរថា បច្ចុប្បន្នទីក្រុងហ្សាការតាមានប្រជាជនរស់នៅជាង១០លាននាក់ ហើយបើតាមការស្ទង់មតិមួយកាលពីឆ្នាំ២០១៦ ហ្សាការតាបានប្រឈមនឹងបញ្ហាកកស្ទះចរាចណ៍យ៉ាងអាក្រក់បំផុត ក្នុងចំណោមទីក្រុងធំៗដទៃទៀតនៅលើពិភពលោក។

អត្ថបទដែលជាប់ទាក់ទង