ចាប់ខ្លួនអតីតសកម្មជនម្នាក់ អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ករណីដឹកនាំ ប្រមូលផ្ដុំញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
កំពត៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការខេត្តកំពត ឈ្មោះ នុត ពេជ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៃអតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ (ប្រឆាំងសាលដីការបស់តុលាការកំពូល) ប្រមូលផ្ដុំញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្ដនៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត កាលពីខែមេសា ខែឧសភា ឆ្នាំ២០១៩។
អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូក ខេត្តកំពត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ នៅក្នុងមូលដ្ឋាន ស្រុកឈូក។ ការចាប់ខ្លួនបុគ្គលរូបនេះ ក៏ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ផ្កាយពីរ ម៉ៅ ច័ន្ទមធុរិទ្ធ បាន ឲ្យដឹងថា បុគ្គលរូបនេះ ឈ្មោះ នុត ពេជ អាយុ៦៣ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សា ស្រុកឈូក និងជាអតីតអនុប្រធានប្រតិបតិ្ដស្រុកឈូក ខេត្តកំពត នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួន នៅវេលាម៉ោងជិត១១ព្រឹកមិញ ពាក់ព័ន្ធការប្រមូលផ្ដុំខុសច្បាប់នៅតាមមូលដ្ឋាន។ ជនជាប់ចោទរូបនេះ ត្រូវបានសមត្ថកិច្ចរបស់លោក ដឹកជញ្ជូនពីស្រុកឈូកមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនបន្ដទៅកាន់តុលាការចាត់ ការបន្ដតាមផ្លូវច្បាប់។
បើតាមសាលាដំបូងខេត្តកំពត ដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោក អឺ យាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត ពោលគឺ
បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខៈ ៣១៣ ចុះថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៩ ។
បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ ១៨១ ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៥
របស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ។
ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា:
តាមរបាយការណ៏របស់ស្នងការនតរបាលខេត្តកំពតលេខៈ ៨៣១ I.បក /២០១៩ ចុះថ្ងៃទី ០៨ ខែ
ឧសភា ឆ្នាំ២០១៩ ដែលបាទីបញ្ជាក់ថាជនវចោទឈ្មោះ នុត ពេជ នេះបានគេចខ្លួនពីមូលដ្ឋាន ហើយ
បានស្នើសុំឲ្យតុលាការចេញដីកាចាប់ខ្លួនជនត្រូវចោទរូបនេះ ។
ឈ្មោះ នុត ពេជ ភេទប្រុស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើត និងទិស់នៅ
សព្វថ្ងៃភូមិស្រង់ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត
ត្រូវចោទប្រកាន់ពីបទ មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ ប្រឆាំងសាលដីការបស់តុលាការកំពូល
ប្រមូលផ្ដុំញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង
ស្រុកដងទង់ ខេត្តកំពត កាលពីខែ មេសា , ឧសភា ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទា
ទោសតាមបញ្ញត្តិមាត្រា ៥២៣ , ៨៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
យោបល់របស់តំណាងអយ្យការចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកភាពឱ្យចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ពាក់ព័ន្ធបទល្មើសចោទប្រកាន់ទៅលើជនត្រូវចោទពីបទ មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ (ប្រឆាំង
សាលដីការបស់តុលាការកំពូល) ប្រមូលផ្ដុំញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលច្បាប់តម្រូវឱ្យផ្តន្ទាទោសដាក់ពន្ធនាគារ ។
ដើម្បីធានាការស៊ើបសួរឱ្យបានត្រឹមត្រូវតាមនិតិវិធី ជាពិសេសក្នុងការយកចម្លើយជនត្រូវចោទ
ឈ្មោះ នុត ពេជ គប្បីចាប់ខ្លួនជនត្រូវចោទរូបនេះ ។
បើតាមលោកចៅក្រម ហេតុដូច្នេះសម្រេច ៖ ១- បញ្ហាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះ នុត ពេជ មានសាវតារជាតិ ដូចខាងលើ មកដាក់ក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តកំពត ។ ២- បញ្ហាដល់ប្រធានពន្ធនាគារ ឬ មណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនជននេះ ហើយត្រូវជូនព័ត៌មានមកសាលាដំបូងជាបន្ទាន់ ៕