ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកម្ពុជា ចង់ឃើញការត្រឡប់មក រកប្រក្រតីភាពឱ្យបានឆាប់ នៃស្ថានការណ៍ ដែលកំពុងវិវត្តនៅក្នុងទីក្រុងហុងកុង

49

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍ ស្តីពីស្ថានការណ៍ ដែលកំពពុងវិវត្តនៅក្នុងទីក្រុងហុងកុង ថ្ងៃ សៅរ៍ ២ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ១. ប្រទេសកម្ពុជាគោរព “គោលនយោបាយចិនមួយ ” ហើយចាត់ទុកស្ថានការណ៍ ដែលកំពុងវិវត្តនៅក្នុងទីក្រុងហុងកុង ជាកិច្ចការផ្ទៃក្នុង របស់សាធារណរដ្ឋប្រជាមានិតចិន។ ២. ប្រទេសកម្ពុជាគាំទ្រ នូវរាល់ចំណាត់ការចាំបាច់នានា របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន
និងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ
និងការរួមរស់នៅជាមួយគ្នា ប្រកបដោយភាព សុខដុមរមនាក្នុងសង្គម ដោយអនុលោមទៅតាមច្បាប់
និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេស និងការប្រតិបត្តិជាអន្តរជាតិ
។ ៣. ប្រទេសកម្ពុជា ចង់ឃើញការត្រឡប់មក រកប្រក្រតីភាពឱ្យបានឆាប់ នូវជីវភាពរស់នៅប្រកបដោយសុខ
សន្តិភាពរបស់ប្រជាជនហុងកុងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង