ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី មូរ សុខ​ហួរ និង​គូកន ប្រើ​អំពើ​ថោកទាបកាត់ត​រូបភាព​កូនសិស្ស ដើម្បី​បម្រើ​ កលល្បិច នយោបាយ​ទុច្ចរិត​

133

សៀមរាប៖ លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គូកន បាន​ប្រើ​អំពើ​ថោកទាប ដោយ កាត់ត​រូបភាព​កូនសិស្ស ដើម្បី​បម្រើ​ កលល្បិចនយោបាយ​ទុច្ចរិត​ របស់ក្រុមខ្លួន ។ នេះបើតាមការផ្សាយនៅលើហ្វេសប៊ុកយុវជនប្រតិកម្មរហ័សខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩សីហានេះ។

នោះ​គឺ​ ការយករូបភាព​ក្មេងស្រី​សិស្សសាលា​បញ្ញា​សាស្ត្រ ដែល​បាន​ថត​កាន់​អក្សរ​ថា “​ចោល​សំរាម​ក្រៅ​ធុងសំរាម ស្មើនឹង​ជាន់ឈ្លី​មុខមាត់​ប្រទេសជាតិ​” បែរជា​លោកស្រី​មូរ​សុខ​ហួរ និង​គូកន យក​រូបថត​នេះ ទៅ​កាត់ត​ថា “​ខ្ញុំ​ត្រៀម​ទទួល​សមរង្ស៊ី ចុះ​អ្នក​វិញ​?”​។​

​ការកាត់ត​រូបភាព​ដូច្នេះ ជា​អំពើ​ថោកទាប ហើយ​បើ​អ្នកនយោបាយ មិនមាន​គុណធម៌​របៀប​នេះ ដែល​បំផ្លាញ​ប្រជាជន​ខ្លួនឯង ក្នុងដំណាក់កាល​នេះ​ទៅហើយ តើ​មាន​អ្វី​ជាត​ម្លៃ ដើម្បី​ដឹកនាំ​ប្រទេសជាតិ​បាន​?។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងសាស្រ្តាចារ្យ នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យមួយរូប នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សូមធ្វើការអំពាវនាវ ដល់ក្រុមអ្នកនយោបាយ និងសកម្មជននយោបាយទុច្ចរិតមួយចំនួន កុំក្លែងបន្លំ និងភ្ជាប់ភាពស្អាតស្អំរបស់និស្សិតយើងខ្ញុំ ទៅនឹងផែនការទុច្ចរិតខុសច្បាប់របស់ខ្លួន ដែលអាចនាំឱ្យសាធារណមតិមួយចំនួន មានការភាន់ច្រឡំ៕


អត្ថបទដែលជាប់ទាក់ទង