ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាប់សម្លាប់បុរសម្នាក់ប្លន់យកម៉ូតូនៅ សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ

127

ភ្នំពេញៈប្រទះឃើញបុរស់ម្នាក់មានស្នាមកាប់ សម្លាប់ប្លន់យកម៉ូតូគាត់ម៉ាកMsxមួយគ្រឿង ខណៈពេលជនរងគ្រោះគាត់កំពង់បណ្ដើរម៉ូតូ តាមផ្លូវដោយម៉ូតូអស់សាំង។ ជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ដោយស្ថានភាពមុខរបួសធ្ងន់ធ្ងពេក សង្គ្រោះមិនទាន់។
ករណីនេះកើតឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៨នេះ នៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេហើយពេលនេះ ក្រុមសមត្ថកិច្ចប៉ូលិស កំពុងស្រាវជ្រាវនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង