ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

អន្តរជាតិ

ហ្វីលីពីន និងចិនប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង ទោះមានកិច្ចខិតខំស្តារទំនុកចិត្តឡើងវិញ

ម៉ានីល៖ប្រទេសហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នានៅក្នុងដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង នៅថ្ងៃអាទិត្យ (ថ្ងៃទី២៥ខែសីហា) ដែលជាឧប្បត្តិហេតុចុងក្រោយបង្អស់ ក្នុងចំណោមការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ទាំងលើផ្ទៃសមុទ្រ និងផ្ទៃអាកាស…

អ៉ីស្រាអែល កាន់តែខ្លាំងដៃ បញ្ជូនយន្តហោះចម្បាំងវាយប្រហារលើលីបង់ ក្រោយសង្ស័យក្រុម Hezbollah…

ហ៊្សេរុយសាឡិម៖ យោធាអ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កងយន្តហោះចម្បាំងរបស់ខ្លួន បានធ្វើប្រតិបត្តិការវាយប្រហារ នៅប្រទេសលីបង់ បន្ទាប់ពីបានវាយតម្លៃឃើញថា ក្រុម Hezbollah ហាក់កំពុងត្រៀមលក្ខណៈ ដើម្បីរៀបចំបាញ់រ៉ុក្កែតនិងមីស៉ីល…

អ្នកស្រីនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជានរណា?

បាងកក៖រដ្ឋសភាថៃ កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែង។…

ម្ចាស់ និងជានាយកប្រតិបត្តិ កម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង,…

បារាំង៖ម្ចាស់ និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។…

ចិន បើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន លើការនាំចូលផលិតផលទឹកដោះគោ សហភាពអឺរ៉ុប

ប៉េកាំង៖ប្រទេសចិនបានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន លើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុបកាលពីថ្ងៃពុធ ដោយបង្កើនភាពតានតឹងជាមួយប្លុកនេះ បន្ទាប់ពីទីក្រុងព្រុចសែលបានចេញផ្សាយ សេចក្តីព្រាងច្បាប់ដែលបានកែប្រែជាថ្មីទាក់នឹងការដំឡើងពន្ធ…

រុស្ស៊ី អះអាងចូលគ្រប់គ្រងក្រុងថ្មីមួយទៀតរបស់អ៊ុយក្រែន

ក្រុងម៉ូស្គូ៖កងកម្លាំងរុស្ស៊ី បាននិយាយថា គេបានដណ្តើមកាន់កាប់ទីក្រុងតូចមួយនាភាគខាងកើតអ៊ុយក្រែនឈ្មោះ Niu-York ដែលជាផ្នែកមួយនៃការវាយជំរុលទៅមុខរបស់ខ្លួនទៅកាន់ក្រុងនានាដដទៃទៀតនៅក្នុងខេត្ត Donetsk ។ គួរបញ្ជាក់ថារុស្ស៊ី…

អគ្គីភ័យឆាបឆេះសណ្ឋាគារនៅកូរ៉េខាងត្បូង សម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងរបួស ១១នាក់

សេអ៊ូល៖យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីមន្រ្តីពន្លត់អគ្គីភ័យថា មានមនុស្ស ៦នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀតបានរងរបួស ដោយសារអគ្គីភ័យឆាបឆេះនៅសណ្ឋាគារមួយក្នុងប្រទេសកូរ៉េខាងត្បូង។…

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅម៉ូស្គូ

ម៉ូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង នៅទីក្រុងម៉ូស្គូនៅថ្ងៃពុធនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។ ក្នុងជំនួបនេះ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា…

លោកយាយអាយុ១១៧ឆ្នាំ ទើបទទួលមរណៈភាពដែលជាមនុស្សចាស់ជាងគេលើពិភពលោក

ម៉ាឌ្រីដ៖លោកយាយ Maria Branyas Morera ដែលជាប់កំណត់ត្រាជា បុគ្គលមានវ័យចំណាស់ជាងគេបង្អស់លើលោក ទើបតែបានទទួលមរណភាព នៅអាយុ១១៧ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។ គ្រួសាររបស់លោកយាយ…

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នាំគ្នាធ្វើបាតុកម្មជាថ្មី នៅខាងក្រៅសមាជជាតិបក្សប្រជាធិបតេយ្យ…

សហរដ្ឋអាមេរិក៖បាតុកម្មតវ៉ាបានផ្ទុះឡើងជាថ្មីនៅខាងក្រៅទីតាំងរៀបចំសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យក្នុងទីក្រុង Chicago នៅថ្ងៃអង្គារ ទី២០ ខែសីហា បន្ទាប់ពីក្រុមមន្ត្រីអាមេរិក បានដំឡើងរនាំងការពារបន្ថែម…

អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក រឿងជម្លោះនៅសមុទ្រចិនខាងត្បូងឡើយ

ប៉េកាំង៖ចិនបានព្រមានសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៉ីនតោនមិនមានសិទ្ធិអ្វីទាំងអស់ មកជ្រៀតជ្រែកក្នុង បញ្ហាវិវាទដែនសមុទ្ររវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បន្ទាប់ពីនាវាចិននិងហ្វីលីពីន បានប៉ះទង្គិចគ្នាជាថ្មី នៅក្បែរតំបន់ជម្លោះ…

គណបក្សកាន់អំណាចជប៉ុន នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២៧ ខែកញ្ញា

តូក្យ៖ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែសីហានេះថាគណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុន នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ ខ្លួន ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីផងនោះ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ។…

ហ្វីលីពីនថា ៖នាវា២គ្រឿងរបស់ខ្លួនរងការខូចខាតក្នុងហេតុការណ៍បុកគ្នាជាមួយនាវារបស់ឆ្មាំសមុទ្រចិន

ម៉ានីល៖០រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បាននិយាយថានាវា២គ្រឿង នៅក្នុងចំណោមនាវារបស់ឆ្មាំសមុទ្ររបស់ខ្លួនបានរងការខូចខាត នៅក្នុង ហេតុការណ៍បុកទង្គិចគ្នាជាមួយនាវារបស់ឆ្មាំសមុទ្រចិន…

លោក Thaksin ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ក្រោយកូនស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី

ក្រុងបាងកក៖អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូនស្រីពៅរបស់លោក គឺអ្នកស្រី Paetongtarn Shinawatra…

ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn ជានាយករដ្ឋមន្ត្រីជាផ្លូវការ

បាងកក៖ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង…

ការបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់ទាហាន១៦នាក់ នៅភាគខាងត្បូងយេម៉ែន

យេម៉ែន៖អាជ្ញាធរបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីព្រឹកថ្ងៃសុក្រ បានសម្លាប់ទាហានយេម៉ែនចំនួន ១៦នាក់ និង១៨នាក់ផ្សេងទៀតរងរបួស នៅក្នុងប៉ុស្តិ៍យោធាមួយក្នុងខេត្ត Abyan ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន…

គណបក្សភឿថៃ សម្រេចជ្រើសរើស កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី

បាងកក៖នៅថ្ងៃព្រហស្បតិ៍នេះ គណបក្សភឿថៃ (Pheu Thai) ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះនៅប្រទេសថៃ បានប្រកាសថា ខ្លួនសម្រេចជ្រើសរើសអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក សេដ្ឋា…

អ៉ីរ៉ង់ធ្វើសមយុទ្ធយោធា នៅភាគខាងជើងប្រទេស

តេហេរ៉ង់៖ទីភ្នាក់ងារព័ត៌មាន Mehr បានរាយការណ៍ថា អ៉ីរ៉ង់កំពុងធ្វើសមយុទ្ធយោធា នៅឯភាគខាងជើងប្រទេស ស្របពេលដែលតំបន់កំពុងត្រៀមលក្ខណៈ ជុំវិញចំណាត់ការសងសឹករបស់អ៉ីរ៉ង់ចំពោះអ៉ីស្រាអែល ក្រោយការធ្វើឃាត មេដឹកនាំនយោបាយក្រុមហាម៉ាស…

លោក សេដ្ឋា ថាវីស៉ីន ថារូបលោកគោរពទទួលយក សាលក្រមដកតំណែងរបស់តុលាការធម្មនុញ្ញថៃ

ក្រុងបាងកក៖នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បាននិយាយថា រូបលោកគោរពទទួលយក សាលក្រមរបស់ តុលាការធម្មនុញ្ញ ដែលសម្រេចដកហូតតំណែង នាយករដ្ឋមន្រ្តីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៤ ខែសីហា…

តុលាការធម្មនុញ្ញថៃ ចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន

ក្រុងបាងកក៖តុលាការធម្មនុញ្ញរបស់ថៃ នៅថ្ងៃពុធ ទី១៤ ខែសីហានេះបានសម្រេចចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រកាសសាលក្រមរំលាយបក្ស Move Forward។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។…