ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

ប្រើកណ្ដាប់ដៃដែកផ្អាកក្រុមហ៊ុនយក្សមួយចាក់ដីចូលឆ្នេរសមុទ្រដែលកន្លងមកមិនដែលអ្នកហ៊ានប៉ះ

ភ្នំពេញ៖គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលគេដឹងថា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នោះបាន​ព្រមាន​ផ្អាក​ការ​សាងសង់ និង​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន នូវសំណង់​លំនៅឋាន ពាណិជ្ជកម្ម…

រថយន្តឡងគ្រីសឺ បើកគេចអ្នកដើរឆ្លងផ្លូវជ្រុលចង្កូតទៅបុករថយន្តដឹកទឹកកក យ៉ាងពេញទំហឹង…

ឧត្តរមានជ័យ៖ នៅលើផ្លូវជាតិលេខ២៦៨៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៧-០៨ ស្ថិតនៅក្នុងភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បញ្ច្រាស់ទិសគ្នា បណ្តាលអោយ មនុស្សរងរបួសចំនួន ០៣នាក់…

លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យព្រះសុីសុវត្ថិ ប្រមាណ ៦០នាក់…

ភ្នំពេញ៖ លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យព្រះសុីសុវត្ថិ ប្រមាណ ៦០នាក់ នៅល្ងាចថ្ងៃអង្គារ៍ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះបានប្រមូលផ្តុំគ្នា ដោយ លើកបដាតវ៉ាមួយ…

រដ្ឋបាលរាជធានី បាននិងកំពុងរៀបចំសាងសង់បង្គន់សាធារណៈថ្មី បំពាក់ដោយគ្រឿងសម្ភារៈបរិក្ខារទំនើបៗ…

ភ្នំពេញ៖ ដើម្បីលើកសោភណ្ឌភាពនិងបរិស្ថានល្អប្រសើរនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់បង្គន់សាធារណៈថ្មី ដោយបំពាក់គ្រឿងសម្ភារៈបរិក្ខារទំនើបៗ ជាង២០បន្ទប់នៅតំបន់លំហែកំសាន្តនានា ពិសេសនៅតាមសួនច្បារព្រះនាងប្រាជ្ញាបារមី…

បញ្ជាឲ្យក្រុមហ៊ុនយាយភូកាយដីដែលចាក់​រំលោភ​ ចូលឆ្នេរនៅចំណុចព្រែកត្រែង​

ខេត្តព្រះសីហនុ​ ៖​ នៅរសៀលថ្ងៃទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ លោក ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ បាននឹងកំពុងដឹកនាំបញ្ជាឲ្យកាយដីដែលក្រុមហ៊ុនលោកស្រីឧកញ៉ា​ ជឹង​ សុភាព​ ហៅយាយភូ…

ចាប់សង្ឃក្លែងក្លាយ៥អង្គផ្សឹក ខណៈដើរបិណ្ឌបាតតាមទីសារធារណៈនិងតាមផ្សារ

ភ្នំពេញ៖សង្ឃក្លែងក្លាយចំនួន៥អង្គត្រូវបានកម្លាំងអាជ្ញាធរខណ្ឌដូនពេញចាប់ផ្សិកកាលពីព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨នេះ ខណៈដើរបិណ្ឌបាតតាមទីសារធារណៈនិងជាពិសេសទៀតបិណ្ឌបាតតាមផ្សារធ្វើអោយខូចវិស័យសាសនា។    …

រយៈពេល៩ខែ ឆ្នាំ២០១៨ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ជួសជុល និងកែលម្អផ្លូវបាន១៥ខ្សែ

ភ្នំពេញ៖ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ទទួលបានគម្រោងពីក្រសួងសម្រាប់ជួសជុល និងកែមលម្អផ្លូវខូច នៅតាមខណ្ឌក្នុងរាជធានីភ្នំពេញ ឡើងវិញបានចំនួនជាង១០ខ្សែ ដែលមានប្រវែង៤៦.៣៨០ ម៉ែត្រ ដើម្បី ចូលរួមកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ…

បាតុកម្មរបស់លោករ៉ុង ឈុន ដាក់សម្ពោធ បង្ខំឲ្យរាជរដ្ឋាភិបាល ធ្វើតាមបង្គាប់របស់សហភាពអឺរ៉ុប គឺរំលោភច្បាប់…

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨នេះ បានឆ្លើយតបដល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចំពោះករណីធ្វើបាតុកម្ម ដាក់សម្ពោធលើរាជរដ្ឋាភិបាល ក្នុងកិច្ចធ្វើឲ្យសង្គមមានភាពច្របូលច្របល់…

ចាប់ផ្សឹកព្រះចៅអធិការវត្តកំពង់ក្ដុល លួចទាក់ទងជាមួយស្រីរហូតមានកូន

ភ្នំពេញ៖ ព្រះចៅអធិការវត្តកំពង់ក្ដុល ធ្វើឲ្យខូចដល់តម្លៃ​របស់ព្រះសង្ឃ នៅក្នុងព្រះពុទ្ធសាសនា បែរជាលបលួចទាក់ទងជាមួយ ស្ដី្រម្នាក់រហូតក្លែងខ្លួនជាគ្រហស្ថនិមន្តចេញពីកុដិទៅសឹង នៅក្នុងផ្ទះស្រីស្នេហ៍ ក៏ត្រូវប្រជាពលរដ្ឋឃាត់ឲ្យនគរបាលខណ្ឌដង្កោ…

ឃុំខ្លួនស្រ្តីម្នាក់ ករណីនាំនារីខ្មែរ ទៅលក់ឱ្យបុរសជនជាតិចិន ធ្វើជាប្រពន្ធ

ខេត្តកំពង់ចាមៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទម្នាក់ជាស្រ្តីវ័យក្មេង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីនាំនារីខ្មែរ…

ចោទប្រកាន់ជនជាតិចិន៣នាក់ពាក់ព័ន្ធ បទល្មើសបង្ខាំងមនុស្សជំរិតទារបករាក់ជាង៤ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុរសជនជាតិចិន៣នាក់ត្រូវនាក់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញសម្រេច ចោទប្រកាន់ពីបទបង្ខាំងមនុស្សនិងជំរិតទាប្រាក់ជាង៤ម៉ឺនដុល្លារ ក្រោយពីពួកគេបានធ្វើសកម្មភាពចាប់បុរសជនជាតិចិនដូចគ្នាម្នាក់បង្ខាំងធ្វើទារុណកម្ម…

ផ្សារដើមគរ និងផ្សារនាគមាស មានស្ថានភាព ល្អប្រសើរច្រើនហើយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញនេះ

ភ្នំពេញ៖ យុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវជុំវិញផ្សារដើមគរ និងនៅផ្សារនាគមាសស្ថិតក្នុងសង្កាត់ផ្សារដើគរ ខណ្ឌទូលគោក មកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញនេះ ផ្លូវមួយចំនួនត្រូវបានរំដោះ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរហើយ …

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ បន្តចុះ ថ្លែងអំណរគុណ…

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹក នាំក្រុមការងារចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ…

ចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារ​ចុះជួយខេត្តកណ្ដាល ជំនួសសម្ដេច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីសម្រេច សម្រួលភារកិច្ច និងចាត់តាំង លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តកណ្ដាល ជំនួសសម្ដេច ដែលមានភារកិច្ចទទួលបន្ទុក…

ផ្ទេរ និងតែងតាំង អគ្គស្នងការររងនគរបាលជាតិ ចំនួន៣រូប​

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៣រូប ជាអគ្គស្នងការរងនគរបាលជាតិ។ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិនោះ…

កុមារាខ្មែរឥស្លាមជាង១០០នាក់ ទទួលសេវាអនាម័យ(ខតាន់) ឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យឥស្លាមកម្ពុជា

ភ្នំពេញ៖ ក្រុមគ្រូពេទ្យឥស្លាមកម្ពុជា បានចុះផ្ដល់សេវាធ្វើអនាម័យ ដល់កុមារាខ្មែរឥស្លាមហៅថា ខតាន់នៅភូមិចាម ក្រោមឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចំនួន ជាង ១០០ នាក់ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃ៨កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២…

ផលិតផលគ្រឿងសម្អាង Firmax3 Creamផ្សព្វផ្សាយបោកប្រាស

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ជម្រាបជូនសាធារណជនឲ្យ បានជ្រាបហើយថា ផលិតផលគ្រឿងសម្អាង Firmax3 Creamនេះ មិនអាចយកទៅព្យាបាលជំងឺអ្វីបានទេ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស សូមបងប្អូនប្រជាពលរដ្ឋឈប់ជឿការចាញ់បោក ការឃោសនាបោកប្រាស់…

៣១ថ្ងៃ ក្រុមចល័ត TSC នៃស៊ីម៉ាក់ រំដោះគ្រាប់មីន​ ជាង៧០០គ្រាប់ លើផ្ទៃដីជាង ៥ហិកតា

ភ្នំពេញ៖ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា​ បានឲ្យដឹងថា ក្រុមចលត័ TSC លេខ១៨​ នៃមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលមានសមាជិក ៧នាក់ បានចេញប្រតិបតិ្តការ…

ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រប្រចាំថ្ងៃទី១៨ខែកញ្ញានេះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកប្រចាំថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានារួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង,…

ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ បានស្រកផុតអស់ហើយ ខណៈចរាចរណ៍ ក៏ត្រូវបានបើកឲ្យដំណើរការ ជាប្រក្រតីឡើងវិញ

មកដល់ព្រឹកព្រលឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀងដែល បានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិ និងស្ពានទាំងស្រុងហើយ ។ អាជ្ញាធរ…