សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកវទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ ២០២២ក្រោមប្រធានបទ“ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស” រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ ហើយសម្តេចបានវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក (KSI), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សម្រាប់ ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាមានមោទកភាព ដែលនៅក្នុងដំណើរដ៏វែងឆ្ងាយរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាសហគមន៍មួយ ដែលជារួម ពោរពេញដោយសន្តិភាព, សន្តិសុខ, ស្ថិរភាព, ជវភាព និងវិបុលភាព ជាការពិត, ស្របពេលដែលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ, ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅត មានភាពផុយស្រួយ និងងាយបែកខ្ញែក វៃ ជាក់ស្ដែង, ការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៊ី អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឱ្យមានការកើន ឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កាន់តែធ្ងន់ធ្ងរ ជាពិសេស នៅក្នុងវិស័យទំនិញម្ហូបអាហារ ទន្ទឹមគ្នានេះ, ភាពតានតឹងន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុង ទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុង តំបន់ និងសកល ។ បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិ បត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះ ទាមទារឱ្យមានការ ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាព ទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ឯ ខ្ញុំសូមរំលឹកឡើងវិញថា នៅពេលមាន ការផ្ទុះឡើងដំបូងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ប្រទេសនីមួយៗបានបិទព្រំប្រទល់ និងកាត់បន្ថយការទាក់ទងរវាងមនុស្ស និងទំនិញឆ្លងកាត់ព្រំដែន ដោយសារនៅពេលនោះ យើងមិនទាន់យល់ច្បាស់អំពីជំងឺនេះ វ ប៉ុន្តែ, ការថមថយនៃការឆ្លងរាលដាលក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន ដូចដែលយើងមើលឃើញនាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឡើងវិញ តាមរយៈការចែករំលែកវ៉ាក់សាំង, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកទេស ក្រោមស្មារតីយោគយល់ និងចេះ ជួយគ្នាទៅវិញទៅមក។ ស្រដៀងគ្នានេះដែរ, នៅក្នុងក្របខណ្ឌតំបន់អាស៊ាន, ភាពជាអ្នកដឹកនាំ និងភាពជា ដៃគូ គឺជាកត្តាចម្បង ដែលបានធ្វើឱ្យយើងអាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាតំបន់មួយលេចធ្លោ និងមានការរីកចម្រើនលើគ្រប់វិស័យ ឯ ក្នុងស្មារតីនេះ, ស្ថិតក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន, យើងមិនត្រឹមតែមិនត្រូវបែកបាក់សាមគ្គីភាពប៉ុណ្ណោះទេតែផ្ទុយទៅវិញ យើងត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ថែមទៀត ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ - ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT: Addressing Challenges Together) ដែលកម្ពុជាបានកំណត់ក្នុងនាម ជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២ នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខ ឆ្ពោះទៅរក អនាគតភ្លឺស្វាង និងវិបុលភាពរួម ។ ជាមួយនឹងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល, វិស័យឯកជន, ស្ថាប័នជាតិ និងអន្តរជាតិ និងស្ថាប័នស្រាវជ្រាវ, វេទិកានាថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពជាអ្នកដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងភាពស្អិតរមួតនៃភាពជាដៃគូក្នុងតំបន់អាស៊ាន ទាំងមូលរបស់យើង វេទិកានេះ នឹងផ្តល់ឱកាសឱ្យយើងពិភាក្សាអំពីការរួមគ្នាដោះស្រាយ រាល់បញ្ហាប្រឈមក្នុងតំបន់ និងក្នុងសកល ក៏ដូចជា ការរួមគ្នាចាប់យកឱ្យអស់លទ្ធភាពនូវ កាលានុវត្តភាពថ្មីដែលបានលេចចេញឡើង ដូចជា សន្ទុះដ៏លឿននៃឌីជីថលូបនីយកម្ម និង ការកើនឡើងនៃទំហំធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ជាដើម។ ទន្ទឹមនេះ, សម្តេចក៏សូមឆ្លៀតយកឱកាសនេះ ប្រកាសបើកជាផ្លូវការនូវ ក្លឹបសេដ្ឋកិច្ច អាស៊ាន (ASEAN Economic Club) / ក្លឹបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និទ្ធ តាមរយៈ ការចូលរួមតាមដាន, វាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ លើការអនុវត្តកិច្ចព្រមព្រៀង ទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀង ដ៏ទៃពាក់ព័ន្ធនឹងសរសរស្ដម្ភសេដ្ឋកិច្ច ។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ដែលបានប្រព្រឹត្តទៅនាពេល ថ្មីៗនេះ, ខ្ញុំបានស្នើបង្កើតឡើងនូវ ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព, ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់ ឳ ឈរលើស្មារតីនេះ, ខ្ញុំសូម ស្វាគមន៍នូវគំនិតផ្ដួចផ្ដើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone) { ជាមួយនឹងការដាក់ឱ្យចូលធរមាននូវ ច្បាប់ស្ដីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ, កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់ / ខ្ញុំក៏សូមគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI), និងបំពាក់នូវជំនាញ និងឧបករណ៍ ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី